សមាគមផលិតអំបិល៖ កម្ពុជាចាំបាច់ត្រូវនាំចូលអំបិលពីចិន៣ម៉ឺនតោន មកផ្គត់ផ្គង់តម្រូវការ ដែលខ្វះខាត ព្រោះឆ្នាំនេះការផលិតអំបិលស្ទើរមិនបានសោះ!

FN ៖ សមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ដើម្បីអាចនាំចូលអំបិលពីប្រទេសចិន ដោយសារតែអំបិល​កម្ពុជា កំពុងប្រឈមការខ្វះខាត់ក្នុងការផ្គត់ផ្គត់ ព្រោះក្នុងឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនអាចផលិតអំបិលបាន។ លោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំនេះការផលិតអំបិលស្ទើរតែមិនបានសោះ ដោយសារតែមេឃភ្លៀងធ្លាក់ជាប់រហូត។ ជាមួយគ្នានេះអំបិលដែលនៅក្នុងស្ដុកមានត្រឹមប្រមាណ៤-៥ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះសមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋា​ភិបាល នាំចូលអំបិលពីប្រទេសចិន ដើម្បីផ្គត់ផ្គង់បន្ថែមដល់កម្ពុជា។ លោកបានបន្ថែមថា «ការស្នើសុំនេះគ្រោងនឹងដាក់ចូលទៅកាន់រាជរដ្ឋាភិបាលនៅខែសីហា នៅពេលដែលអំបិលនៅក្នុងស្ដុកជិតអស់ ដែលបច្ចុប្បន្ន​អំបិល នៅក្នុងស្ដុកមានប្រមាណត្រឹមតែ៤-៥ម៉ឺនតោនប៉ុណ្ណោះ ហើយចំនួននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ»។ លោកថា ប្រទេសជិតខាងដែលអាចស្នើការនាំចូលអំបិល មានតែប្រទេសចិនប៉ុណ្ណោះ ព្រោះចិនផលិតអំបិលពីទឹកសមុទ្រដូចកម្ពុជា។ ចំណែកឯងប្រទេស​ថៃវិញក៏មានអំបិលដែរ ប៉ុន្ដែគេផលិតពីរ៉ែ ដូច្នេះមិនត្រូវគ្នាក្នុងការប្រើប្រាស់​ជាមួយត្រីប្រហុកនៅកម្ពុជាឡើយ ដូច្នេះមានតែប្រទេសចិនប៉ុណ្ណោះដែលអាចស្នើ​នាំចូល​អំបិលមកបាន។ លោក លី សេង បានបញ្ជាក់បន្ថែមទៀតថា សមាគមអំបិលគ្រោងនឹងនាំចូលអំបិលត្រឹម៣ម៉ឺនតោនតែប៉ុណ្ណោះពីប្រទេសចិន ដើម្បីមកផ្គត់ផ្គង់នៅកំឡុងខែវិច្ឆិកា-ធ្នូ ព្រោះថាអំបិលក្នុងស្ដុកនឹងអស់នៅកំឡុងខែកញ្ញានេះ។ សូមបញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំការ​ផលិត និង​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្ត​កែប ​និង​កំពត ធ្វើ​ឡើង​ចាប់ពីខែកញ្ញា​រហូត​ដល់​ខែ​មេសា​។ ដោយឆ្នាំខ្លះការ​ផលិតអំបិលលើសតម្រូវការ តែឆ្នាំខ្លះទៀតខ្វះខាតដោយអាស្រ័យទៅលើអាកាសធាតុ មានន័យថា បើមានភ្លៀងខ្លាំងអំបិល … Continue reading សមាគមផលិតអំបិល៖ កម្ពុជាចាំបាច់ត្រូវនាំចូលអំបិលពីចិន៣ម៉ឺនតោន មកផ្គត់ផ្គង់តម្រូវការ ដែលខ្វះខាត ព្រោះឆ្នាំនេះការផលិតអំបិលស្ទើរមិនបានសោះ!